Friday, December 07, 2012

- វិធីចិញ្ចឹមអង្ក្រងយកពងលក់


ដើម្បីចិញ្ចឹមអង្ក្រងយកពង គឺជារឿងមួយងាយស្រួលបំផុត ទោះបីមានចំការខ្លួនឯងក្តី គ្មានក្តី មិនមែនជាបញ្ហាឡើយ ព្រោះនៅតាមព្រៃជាយៗភូមិតែងមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះ ស្រាប់ បើនៅតាមចំការតែងមានដើមស្វាយ ឬដើមឈើផ្សេងៗ យើងគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។
ចំពោះចំណីរបស់វាវិញ យើងអាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
បើដើមឈើណាគ្មានអង្ក្រងចូលយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
យើងអាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
អង្ក្រងវាបង្កើតពងលឿនណាស់ ក្នុងមួយសំបុកជួនកាលអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺបុកទំលុះពីក្រោមសំបុក យកតែពងវាបានហើយ។
ពងអង្ក្រងដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារធម្មតា៕

អត្ថបទ៖ អ៊ាង សុផល្លែត
ប្រភពអត្ថបទពី៖ pisithsiv.weebly.com

No comments: