Friday, December 07, 2012

ការដាំក្រូចឆ្មាក្នុងលូ

- ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ
- ជីលាមកប្រចៀវ ១គក្រ ក្នុងមួយគុម្ព
- ត្រូវលាយល្បាយខាងលើឲ្យសព្វ។
២ វិធីដាំ៖
- ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ
- បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២តឹក បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ
- ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ
- ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០%
- ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ
- ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា
- ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។
៣ ការថែទាំ៖
- ដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តង
- ពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ
- ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច
- ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង
- ធ្វើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗ
- រយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ)។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

#‎វិធីផ្សាំកូនពូជក្រូចឆ្មាសម្រាប់យកទៅដាំឆាប់បានផ្លែ‬

វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឬសច្រើន ធន់នឹងការរាំងស្ងួត ការលិចទឹកឆាប់លូតលាស់បានលឿន និងឆាប់បានផល។
* ការជ្រើសរើសពូជ៖
- ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងកំពុងមានផលផ្លែស្រាប់
- កាត់ដើមកូនក្រូចដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ
- កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក
* សម្ភារៈត្រូវការ៖
- កូនកាំបិតមុតសម្រាប់កាត់
- ទុយោដែលយើងញ៉ាំទឹក
- ថង់ប្លាស្ទិច
* វិធីធ្វើ៖
- កាត់កូនក្រូចដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក
- ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ
- ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម
- ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ
- យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ
- រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ
- ៧ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ
- ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ farmfriend.blogspot



- វិធីជួយឱ្យដើមក្រូចឆ្មារឆាប់ផ្លែ និងផ្លែបានច្រើន -
ដើម្បី ធ្វើឱ្យដើមក្រូចឆ្មារមានផ្លែច្រើនយើងត្រូវគ្រី (អង្កន់សំបក ក្រឡឹងជុំវិញដើម) លើដើមក្រូចឆ្មារ ឬមែកដែលមានអាយុចាប់ពី បីឆ្មាំ ឡើងទៅ (យកកូនក្រូចឆ្មារដែលដាំដោយមែក) ចំនួនបី កន្លែង ចន្លោះកន្លះតឹកពីគ្នា និង កំពស់៥តឹក ទៅមួយម៉ែត្រពីដី។ ក្រោយពីគ្រីហើយ ត្រូវលាបខ្លាញ់គោចំកន្លែងគ្រីដើម្បីបន្ថយការចេញជ័រ។ ក្រោយពីគ្រី ហើយនៅកញ្ចុំផ្ការបស់ក្រូចឆ្មារអាចមានផ្លែពី ៥ ទៅ ៧ផ្លែ។ ការអនុវត្តរបៀបនេះពិតមែនវាឆាប់ផ្លែនិង បានផលច្រើន តែវាអាចធ្វើឱ្យដើមក្រូចអន់។ ដូចនេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី(លាមកសត្វ)។ ការដាក់ជី និង ទឹក គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ។ កន្លែងមុខគ្រី អាចផ្សារស៊ីជាប់គ្នាវិញបាន ទើបក្រូចមានស្ថានភាពល្អធម្មតា។
វិធីនេះលោកអ្នកអាចសាកល្បងមើល ១ដើមសិន ហើយប្រសិនបើបានលទ្ធផលល្អចាំបន្តអនុវត្តបន្ថែម។
ប្រភពអត្ថបទ៖ Popzone Asia / បណ្ណាល័យកសិកម្ម 

No comments: