Friday, December 07, 2012

វិធីដាំល្ហុងអោយបានដើមតឿ និងឆាប់ផ្លែ

១- ត្រូវដាក់បណ្តុះកូន អោយបានកម្ពស់ជិត ២តឹក រួចដកវាយកមកដាំ។
២- ពេលដាំត្រូវកាត់ឬសកែវរបស់វាចោលដោយទុក ៥សង់ទីម៉ែត្រ ពីគល់របស់វា។
៣- ដាក់ដាំវានៅរណ្តៅដែលបានរៀបចំរួច ដោយដាក់ដាំទ្រេតទៅទិសខាងកើតប្រមាណ ៤០ដឺក្រេ។
៤- ពេលដាំត្រូវដាក់ចំអំបែងក្បឿងទំហំកន្លះតឹកបួនជ្រុង ឲ្យចំកណ្តាលឫសកែវរបស់វា គឺវាជួយឱ្យឫសកែវក្រិន ហាក់បីដូចជាយើងបានគ្រៀវឫសនោះដែរ ហើយម្យ៉ាងទៀតបើកូនល្ហុងនោះជាល្ហុងឈ្មោល ក៏ក្លាយជាល្ហុងញីដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងទុកឱ្យឫសកែវចាក់ចុះទៅ ក្នុងដីជ្រៅ ធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ឬខ្យល់ដើមនឹងរលំបាក់។
៥- ពេលវេលាដាំយើងអាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀង ពិសេសចៀសវាងកុំឱ្យកូនល្ហុងទទួលការជាំទឹកបាន ។
៦- ការថែទាំជាកិច្ចការមួយសំខាន់ណាស់ ក្រោយពីយើងដាំហើយ ទិន្នផលបានល្អ ឬមិនល្អ អាស្រ័យលើការថែទាំ ។ ក្នុងការថែទាំមានការស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ ។ល។
៧- គេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ ។ វាចាប់ផ្តើមផ្កាផ្លែហើយបេះរហូតពេញមួយឆ្នាំ ហើយវានឹងឱ្យផលច្រើននៅពេលមានអាយុពី២ទៅ៣ឆ្នាំ។

អត្ថបទ៖ អ៊ាង សុផល្លែត

No comments: